[go: up one dir, main page]
More Web Proxy on the site http://driver.im/Jump to content

រទេះ

ពីWiktionary

( ន. ) យាន​មាន​កង់ មាន​ទ្រង់ទ្រាយ​ច្រើន​បែប​ប្លែក​ៗ​ពី​គ្នា (ដោយ​ជំនាង​តាម​កាល​តាម​សម័យ) សម្រាប់​ទឹម​គោ, ទឹម​ក្របី​ឬ​ប្រើ​អូស. រុញ​ក៏​បាន; ទោះ​បី​យាន​ទឹម​សេះ​ឬ​យាន​ដែល​លឿន​ដោយ​កម្លាំង​ចំហាយ​កម្ដៅ​ភ្លើង​ជាដើម ក៏​ហៅ រទេះ បាន​ដែរ (តាម​ទម្លាប់​ពាក្យ​ធម្មតា) ។ រទេះ​ក្រង់ រទេះ​មាន​ក្រង់​ទូលាយ​សម្រាប់​ផ្ទុក​ទំនិញ​បាន​ច្រើន ។ រទេះ​ក្របី រទេះ​សម្រាប់​ទឹម​ក្របី ។ រទេះ​គោ រទេះ​សម្រាប់​ទឹម​គោ ។ រទេះ​ចាម រទេះ​ធំ​ស្រោង មាន​ផ្ទុរ​ក្រឡូម​ខាង​មុខ​ខ្ពស់​ជាង​ខាង​ក្រោយ​បន្តិច ត្រង់​អណ្ដាល​ទាប​អែន​ពាប់ (ធ្វើ​តាម​បែប​ចាម)។ រទេះ​ជើង​គុល រទេះ​មាន​កង់​ជា​បន្ទះ​ទាំង​ផ្ទាំង​ឥត​កាំ ដូច​ជា​កង់​ជើង​គុល, សម្រាប់​បរ​ក្នុង​ផ្លូវ​ដែល​មាន​ភក់​ផុង​ច្រើន ។ រទេះ​ដឹក ឬ រទេះ​បន្ទុក រទេះ​ធំ​សម្រាប់​ផ្ទុក​ដឹក​របស់​ធ្ងន់ ។ រទេះ​ដែក រទេះ​កង់​ដែក ប្រើ​រុញ​តាម​ផ្លូវ​ដែក​សម្រាប់​ដឹក​ដី ។ រទេះ​ត្រដួស រទេះ​មាន​ថ្នាក់​ពីរ​ជាន់ មួយ​ជាន់​ក្រោម​សម្រាប់​ដាក់​អីវ៉ាន់, មួយ​ជាន់​ខាង​លើ ហៅ ត្រដួស សម្រាប់​មនុស្ស​ជិះ ។ រទេះ​បំបោល រទេះ​លាត​តូច​ជាង​រទេះ​សាឡី សម្រាប់​ទឹម​គោ​បរ​បំបោល​ភ្នាល់​ឬ​ប្រណាំង​គ្នា ។ រទេះ​ផ្ទុរ រទេះ​មាន​ផ្ទុរ (ហៅ រទេះ​ដំបូល ក៏​បាន) ។ រទេះ​ភ្លើង រទេះ​មាន​ក្បាល​ប្រកប​ដោយ​គ្រឿង​ចក្រ​គ្រប់​ព្រម, ប្រើ​ដុត​ឧស​ឬ​ធ្យូង​ថ្ម​យក​កម្លាំង​កម្ដៅ​ភ្លើង,... បើក​ឲ្យ​រអិល​តាម​ផ្លូវ​ដែក​ឲ្យ​លឿន​ខ្លាំង​បាន (រថ​ភ្លើង; បារ. Chemin de fer) ។ រទេះ​ម៉ឺនដា រទេះ​មាន​តួ​រាង​ជា​គ្រែ, មាន​ជើង​ទៀន, មាន​ដំបូល,... វិចិត្រ​ដោយ​ក្បាច់​រចនា​លាប​លន​រំលេច​ព័ណ៌​មាន​លំអ​ដ៏​រុងរឿង, សម្រាប់​ទឹម​គោ​ឬ​ក្របី, ជា​យាន​ជំនិះ​សម្រាប់​ឥស្សរ​ជន​នៅ​កម្ពុជ​រដ្ឋ ក្នុង​សម័យ​បុរាណ, សម័យ​សព្វ​ថ្ងៃ​នេះ​ក្នុង​ខែត្រ​ក្រៅ​នៅ​មាន​ប្រើ​ខ្លះ​ដែរ ។ រទេះ​រុញ រទេះ​តូច​រាង​ជម មាន​កង់​តែ​មួយ មាន​ឈើ​ពីរ​កំណាត់​បោះ​ភ្ជាប់​ជា​ចន្ទល់​មាន​ដង​ពីរ​សម្រាប់​កាន់​រុញ, យក​ភាគ​ខាង​មុខ​ជា​ខាង​ក្រោយ, ប្រើ​ដាក់​អីវ៉ាន់​ល្មម​កម្លាំង​មនុស្ស​ម្នាក់​រុញ​បាន (ពួក​អារាម​បាល​ឬ​ឧយ្យាន​បាល​ច្រើន​ប្រើ​រទេះ​នេះ) ។ រទេះ​លាត រទេះ​ដែល​លាត​ឥត​ទ្រពង​ឥត​ដំបូល សម្រាប់​ដឹក​សសរ​ឬ​ឈើ​ហុប​ជាដើម ។ រទេះ​វាល រទេះ​ឥត​ផ្ទុរ ។ រទេះ​សាឡី រទេះ​វាល​មាត្រ​ធំ​ជាង​រទេះ​បំបោល សម្រាប់​ទឹម​គោ​បរ​បំបោល​តាម​ធម្មតា (ហៅ​ត្រឹម​តែ សាឡី ក៏​បាន) ។ រទេះ​សេះ រទេះ​ទឹម​សេះ (រថ) ។ រទេះ​សំឡី ពាក្យ​សាមញ្ញ​សម្រាប់​ហៅ​រទេះ​ទាំង​ធំ​ទាំង​តូច​រួម​គ្នា (ក្លាយ​មក​ពី រទេះ​សាឡី គឺ​រទេះ​និង​សាឡី សំដៅ​សេចក្ដី​ថា រទេះ​ធំ​និង​រទេះ​តូច ទេ​ដឹង ?) ។ រទេះ​អូស រទេះ​វាល មាន​ជញ្ជាំង​ទាប​ទាំង​ពីរ​ខាង, ពី​ខាង​មុខ​ខាង​ក្រោយ​មាន​ក្តារ​បន្ទះ​សម្រាប់​លើក​ដាក់​បាន, មាន​ទូក​ឬ​ដង​ពីរ​ឃ្លាត​ឆ្ងាយ​ពី​គ្នា, ប្រើ​ចង​ខ្សែ​ពួរ​ទាក់​នឹង​ចុង​ដង​ទាំង​ពីរ​សម្រាប់​មនុស្ស​អូស​ដឹក​សារពើ​ទំនិញ​ឬ​វត្ថុ​ធ្ងន់​ៗ មាន​ឧស​ជាដើម ។ល។ (ម. ព. រថ ផង) ។ ព. ទ. បុ. រទេះ​បាក់​ត្រង់​ណា ល្អិត​ត្រង់​ណោះ (ព. ប្រ.) សេចក្ដី​ថា ភ្ញៀវ​ច្រើន​នាក់​ឈប់​សម្នាក់​ស៊ី​ចុក​យូរ​ថ្ងៃ​នៅ​ផ្ទះ​អ្នក​ណា រមែង​តែ​ពង្រេច​ពង្រឹល​អ្នក​នោះ ។ រទេះ​បាក់​មិន​គិត ទៅ​គិត​ឯ​គោ​លូចដាំង (ព. ប្រ.) ការ​ធំ​ដុំ​មិន​គិត បែរ​ជា​គិត​ឯ​ការ​រប៉ិច​រប៉ី​ទៅ​វិញ, ដូច​ជា​ម្ចាស់​រទេះ​ៗ បាក់​មិន​គិត​ជួស​ជុល បែរ​ជា​គិត​ឯ​គោ​ ដែល​បញ្ចេញ​អង្គ​ជាត​ទៅ​វិញ ។ បាក់​រទេះ (ព. ប្រ.) លង់​ទ្រនេស : ខ្លា​បាក់​រទេះ គឺ​ខ្លា​ត្រូវ​របួស​លង់​ទ្រនេស ។