គ.ស.
Appearance
គ.ស. ជាអក្សរបំព្រួញ តំណាងឲ្យគ្រិស្តសករាជ ។ ការតាំងគ្រិស្តសករាជនេះ គិតពីថ្ងៃដែលព្រះយេស៊ូគ្រិស្ត កើត ហៅថា គ្រិស្តសករាជ (សរសេរអក្សរសង្ខេបថា គ.ស.) គឺសករាជដែលនិយមប្រើក្នុងប្រទេសអឺរ៉ុបនិងប្រទេសអាស៊ី ប្រទេសអាហ្វ្រ៊ិក ប្រទេសអាមេរិក ដោយច្រើនក្នុងសម័យសព្វថ្ងៃនេះ អាចទុកជាសករាជសាកលបាន ។ ព្រះយេស៊ូគ្រិស្តសាស្តាម្នាក់ជាអ្នកបង្កើតលទ្ធិឬសាសនាក្គ្រិស្ត, កើតនៅក្រុងបេថ្លេអែម ប្រទេសប៉ាឡេស្ទីន ក្នុងរវាង ព. ស. ៥៤៥ (ឆ្នាំរកាត្រីស័ក) ទទួលមរណភាពក្នុងកាល ព. ស. ៥៧៤ (ឆ្នាំខាលទោស័ក) ក្នុងអាយុគម្រប់ ៣០ ឆ្នាំ ប៉ុន្តែ៣ ថ្ងៃក្រោយមកព្រះយេស៊ូគ្រិស្ត បានមានព្រះជនរស់ឡើងវិញ, គឺក្នុងរវាង គ. ស. ៣០៕